តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Julie Ackerman Link

របៀបដែលយើងដើរ

ក្នុងកម្ម​វិធី​ទូរទស្សន៍​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​មើល មាន​វគ្គ​មួយ មាន​ចំណង​ជើង​ថា “ការ​សម្អាង​កាយ ដ៏​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល”។ ​មាន​ស្រ្តី​ពីរ​នាក់បាន​ឆ្លង់​កាត់នូ​វ​ការ​ផ្លាស់​ប្តូរ​ ការ​តុប​តែង​ ម៉ូត សក់ ការ​ផាត់​​មុខ និង​ការ​ស្លៀក​ពាក់ ដ៏​ផ្ចិត​ផ្ចង់​អស់​រយៈ​ពេល​៣​ម៉ោង ។​ ជា​ញឹ​ក​ញាប់ ការ​ផ្លាស់​ប្តូរ​នេះ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​រំភើប​រីករាយ ។​ ពេល​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​ បាន​ដើរ​ចេញ​ពី​ក្រោយ​​វាំង​ននមក​ ទស្សនិក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ ជួន​កាល មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសាររបស់​ពួក​គេ បាន​ចាប់​ផ្តើម​យំ​ក៏​មាន ។​ ក្រោយ​មក​ទៀត គេ​ក៏​បាន​ឲ្យ​សាមី​ខ្លួន​ដែល​មាន​រូប​សម្រស់​ថ្មី​ទាំង​នេះ ទៅ​ឆ្លុះ​ក​ញ្ចក់​មើល​ខ្លួន​ឯង ។​ អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ខ្លួន​ឯ​ង​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​បន្ត​ឆ្លុះ​កញ្ចក់​ឥត​ដាច់ គឺ​ពួក​គេ​ហាក់​ដូច​ជា ព្យាយាម​មើល​ឲ្យ​ច្បាស់ថា​តើរូប​ក្នុង​កញ្ចក់​នោះជា​រូប​ខ្លួន​​ឯង​មែន​ឬ​ក៏​អត់ ។​

ពេល​ដែល​ស្ត្រី​ទាំង​នោះ ដើរ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​របស់​ខ្លួន គេ​ក៏​អាច​មើល​ដឹង អំពី​លក្ខណះ​ចាស់​របស់​ពួក​គេ ។​ ពួក​គេ​ភាគ​ច្រើន មិន​ទាន់​ចេះ​ដើរ ដោយ​ពាក់​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​ទេ ។ ​ទោះ​បី​ជា​ពួក​គេ​មាន​រូប​សម្រស់​អស្ចារ្យ​ក៏​ដោយ ក៏ដំណើរ​​ដ៏​​ឆ្គងរបស់ពួកគេ មិន​មែន​ជា​ការ​ល្អ​ទេ ។​ ដូចនេះ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទេ។​

នៅ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទប​រិស័ទ​ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ ។​​ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់​ក្នុង​ជីវិត​របស់យើង ហើយ​ជួយ​ឲ្យ​យើង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី តែ​ការ​ដើរ​នៅ​ក្នុង​ផ្លូវ​នៃ​ព្រះ​អម្ចាស់​(ចោ-ទិយកថា ១១:២២)​ តម្រូវ​ឲ្យ​យើ​​ងចំ​ណាយ​ពេល មាន​ការ​ខិត​ខំ និង​ការ​អនុវត្ត​ជា​ច្រើន…

ការស្វែងរកភាពស្ងប់ស្ងាត់

កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែល​ជា​អ្នក​ចម្រៀង​មួយ​រូប បាន​និយាយ​ថា “បទ​ចម្រៀង​បន្ទាប់​ដែល​ខ្ញុំ​នឹង​ថត គឺ​ជា​បទ​ដែល​​មាន​​តែ​ភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​៤៥​នាទី ព្រោះ​នោះ​ជា​អ្វី​ ដែល​​មនុស្ស​ភាគ​ច្រើន​​មិន​មាន នៅ​ក្នុង​សង្គម​យើង” ។

គេ​ពិត​ជា​ពិបាក​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​​ណាស់ ។ គេ​ទទួល​ស្គាល់​ថា ទីក្រុង​ទាំង​ឡាយ មាន​ពេញ​ទៅ​ដោយ​សំឡេង​រំខា​ន​​យ៉ាង​ខ្លាំង ព្រោះទីក្រុង​ជា​ទី​ប្រជុំ​នៃ​​​ការ​​ធ្វើ​ចរាចរណ៍​ និង​មនុស្ស ។​ គេ​ហាក់​ដូចជា​មិន​អាច​គេច​ចេញ​ពីសំឡេង​តន្រ្តី​លាន់​រំពង សម្លេង​ម៉ាស៊ីន​ទ្រហឹង និង​ស​ម្លេង​ឮ​ៗ​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ ប្រភេទ​នៃសំឡេង​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​មិន​មែន​ជាសំឡេង ដែល​យើង​មិន​អាច​គេច​ចេញ​នោះ​ឡើយ តែ​ជាសំឡេង​ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ចូ​​ល​ ក្នុង​ជីវិត​របស់​ខ្លួន ។​ មាន​អ្នក​ខ្លះ​ប្រើសំឡេង ដើម្បី​បំបាត់​ភាព​ឯកកោ ដូច​ជាសំឡេង​ទូរទស្សន៍ និង​វិទ្យុ ដែល​នាំ​ឲ្យ​យើង​ច្រឡំ​ថា​ មាន​អ្នក​នៅ​កំដរ​យើងជា​ដើម ។​ អ្នក​ខ្លះ​ទៀត​ប្រើសំឡេង ដើម្បី​ជួ​យ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត គឺ​ដូច​ជាសំឡេង​ដទៃ​ទៀត ឬ​យោបល់ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​គិត​អំពី​ខ្លួន​ឯង ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើសំឡេង ដើម្បី​កុំ​ឲ្យ​ខ្លួន​ស្តាប់​ឮសំឡេង​ព្រះ គឺដោយ​​ការ​ជជែកគ្នា​​ឥត​ឈប់​របស់​ខ្លួន ។ សូម្បី​តែ​នៅ​ពេល​យើង​កំពុង​ជជែក​គ្នា​អំពី​ព្រះ​ក៏​ដោយ ក៏សំឡេង​នេះ​បាន​រារាំង​មិន​ឲ្យ​យើង​ស្តាប់​ឮ​ព្រះ​មាន​បន្ទូល​មក​កាន់យើងផង​ដែរ ។​

ប៉ុន្តែ​ ព្រះ​យេស៊ូវ​បាន​​យាង​ទៅ​​​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ព្រះ​វរបិតា (ម៉ាកុស ១:៣៥) ទោះ​បី​ជា​ពេលនោះ ទ្រង់​កំពុង​មាន​ការ​រវល់​បំផុត​ក៏​ដោយ។ ទោះ​បី​ជា​យើង​មិន​អាច​រក​បាន​កន្លែង​ដ៏​ស្ងប់ស្ងាត់​…

កាន់តែអាក្រក់ជាងមុខ

ខ្ញុំបាន​ធ្វើខុ​ស​ទៀត​ហើយ ។​ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​សម្អាត​ការិយ៉ាល័យ​របស់​ខ្ញុំ ។​ ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ជម្នះ​អារម្មណ៍នេះ​នៅ​ឡើយ​ផង ស្រាប់​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ឡើងទៅ​ហើយ ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គំនរ​មួយ ក្លាយ​ជា​គំនរ​ជា​ច្រើន​ទៀត នៅ​ពេល​ខ្ញុំ​បាន​ចាប់​ផ្តើម​ដាក់​សៀវភៅ ក្រដាស់​ឯកសារ និង​ទស្សនាវដ្តី ឲ្យ​ត្រូវ​តាម​ប្រភេទ​របស់​វា ។​ នៅ​ពេល​មាន​ភាព​រញ៉ៃរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ដូច​នេះ ខ្ញុំ​ក៏​មាន​ចិត្ត​សោក​ស្តាយ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំបា​នចាប់​ផ្តើម​ធ្វើ​នេះ ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​​មិន​អាចឲ្យ​​ពេល​វេលា​ដើរ​ថយ​ក្រោយ​បាន​ឡើយ ។​

ពេល​ដែល​​ព្រះ​ទ្រ​​ង់​បាន​ជ្រើស​តាំង​​លោក​ម៉ូសេ ឲ្យ​ទៅ​រំដោះ​​ពួក​សាសន៍​ហេព្រើ ឲ្យ​រួច​ពី​របប​ទាស​ភាព ពួកគេ​ក៏​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង​ផង​ដែរ ។​ គេ​ពិត​ជា​​ដឹងច្បាស់​ថា លោក​ម៉ូសេ​ចាំ​បាច់​ត្រូវ​សម្រេច​កិច្ចការ​នេះ​ ។​ ពួក​បណ្តាជន​បាន​ស្រែក​អំពាវ​នាវ ឲ្យ​ព្រះ​ជួយ(និក្ខមនំ ២:២៣)។ លោក​ម៉ូសេ​ក៏​បាន​ព្រម​ទៅ​គាល់​ស្តេច​ផារ៉ោន ដោយ​កា​រ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ធ្វើ​ជា​តំ​ណាង​ឲ្យ​ពួក​សាសន៍​ហេព្រើ ។​ ការ​ប្រឈម​មុខ​ដា​ក់​គ្នា​ពេល​នោះ មិន​ទ​ទួល​បាន​លទ្ធផល​ល្អ​ទេ ។​ ស្តេច​ផារ៉ោន​មិន​ព្រមបើក​ឲ្យ​ពួក​បណ្តាជន​ចេញ​ទៅ​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​អង្គ​នេះ​ថែម​ទាំង​បា​ន​ធ្វើ​ការ​ទៀម​ទា​​ជាច្រើន​ទៀត មក​លើ​ពួក​គេ ដោយ​គ្មាន​ហេតុ​ផល ។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ ព្រោះគាត់មិនដឹង ថាតើកិច្ច​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​នោះ គឺ​ជា​កិច្ចការ​ដែល​ខ្លួន​គួរ​ធ្វើ​ឬ​ក៏​អត់​ឡើយ(៥:២២-២៣)។ ទាល់​តែ​ដល់​ពេល​ដែល​មាន​បញ្ហា​កាន់​តែ​ច្រើន​ថែម​ទៀត បាន​កើត​ឡើង​ចំពោះ​ប្រជាជន​អេស៊ីព្ទ​ជា​ច្រើន​នាក់ ទើប​ស្តេច​ផារ៉ោន​ព្រម​បើក​ឲ្យ​ពួក​បណ្តា​ជន​ចេញ​ទៅ ។​

ពេល​ណា​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​កា​រ​ល្អ ដោយ​​ដឹង​​ច្បាស់​​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ចំពោះ​ការ​នោះ នោះ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ឡើង មុន​ពេល​ដែល​វា​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ។​ ការ​នេះ​មិន​បាន​បញ្ជាក់​ថា…

ការឡើងទៅដល់កំពូល

អ្នក​មិន​ចង់​ឃើញ​គេ​ស​រសេ​រពាក្យ “ខ្វះ​សេ​ចក្តី​ប្រាថ្នា​ធំ” នៅ​ក្នុង​ក្រដាស​វាយ​តម្លៃ​ការងារ​របស់​អ្នក​​ឡើយ ។​ និយោជិត​ដែល​ខ្វះ​សេ​ចក្តី​ប្រាថ្នា​ធំ កម្រ​នឹង​បាន​ឡើង​ទៅ​​ដល់​មុខ​តំណែង​ខ្ពស់​​ជាង​​​​គេ​ នៅ​​​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​​ណាស់ ។​ បើ​សិន​ជា​គ្មាន​សេចក្តី​ប្រាថ្នា​ធំ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចការ​អ្វី​មួយ​ទេ នោះ​គឺ​មិន​អាច​សម្រេច​ការ​ធំ​បាន​ឡើយ ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​មាន​សេចក្តី​ប្រាថ្នា​ធំ​ក៏​មាន​គុណវិប្បត្តិ​ផង​ដែរ ។​ ជា​ញឹក​ញាប់ មនុស្ស​ដែល​​មាន​សេចក្តី​ប្រាថ្នា​ធំ ចង់​លើក​តម្កើង​ខ្លួន​ឯង​ឲ្យ​ខ្ពស់​ឡើង ជា​ជាង​ចង់​សម្រេច​កិច្ចការ ដែល​ជា​ប្រយោជន៍​ដ៏​ប្រសើរ​ដល់​អ្នក​ដទៃ ។​

នេះ​គឺ​ជា​បញ្ហា ដែល​មាន​នៅ​ក្នុង​ជីវិត នៃ​ស្តេច​ជា​ច្រើន​អង្គ​នៃ​នគរ​អ៊ីស្រាអែល ដែល​រួម​មាន​ស្តេច​អង្គ​ទី​មួយ​ផង​ដែរ ។ ពី​ដើម​ឡើយ​ ស្តេច​សូល​ជា​មនុស្ស​ បន្ទាប​ខ្លួន ប៉ុន្តែ យូរ​ៗ​ទៅ ទ្រង់​ក៏​បាន​ចាត់​ទុក​មុខ​តំណែង​របស់​ទ្រង់​ ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ទ្រង់​តែ​ ម្តង ។​ ទ្រង់​បាន​ភ្លេច​ថា ព្រះ​បាន​ឲ្យ​ទ្រង់​បំពេញ​នូវ​កិច្ចការ​ដ៏​ពិសេស​មួយ ដើម្បី​ដឹក​នាំ​រាស្រ្ត​ជ្រើស​តាំង​របស់​ទ្រង់ តាម​របៀប ដែល​នឹង​នាំ​ឲ្យ​សាសន៍​ដទៃ​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ ។​ នៅ​ពេល​ព្រះ​ទ្រង់​ដក​ហូត​មុខ​តំណែង​ពី​ស្តេច​សូលចេញ ស្តេច​អង្គ​នេះ​ខ្វ​ល់​តែ​អំពី​ខ្លួន​ឯង​ប៉ុណ្ណោះ​(១សាំយ៉ូអែល ១៥:៣០)។

ក្នុង​ពិភព​លោក​នេះ សេចក្តី​ប្រាថ្នា​ធំ ច្រើន​តែ​ជម្រុញ​មនុស្ស​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​មុខ​តំណែង​ខ្ពស់ ដើម្បី​មាន​​អំណាច​​គ្រប់​​គ្រ​ង​លើ​អ្នក​ដទៃ ប៉ុន្តែ ព្រះ​​បាន​ត្រាស​ហៅ​រាស្រ្ត​របស់​ទ្រង់ ឲ្យ​រស់​នៅ​តាម​ផ្លូវ​ថ្មី​វិញ ។​ យើង​មិន​ត្រូវ​ធ្វើ​អ្វី តាម​សេចក្តី​អំណួត​ឥត​ប្រយោជន៍​ឡើយ(ភីលីព ២:៣) ហើយ​​ត្រូវ​ឲ្យ​​យើង​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ(ហេព្រើ ១២:១)។…

ការវាស់ស្ទង់មើលការរីកចម្រើន

នៅពេល​ដែល​សិស្ស​វិទ្យាល័យ​ម្នាក់ បាន​ព្យាយាម​ប្រើ​ទែម៉ូ-ម៉ែត្រ​(ឧបករណ៍វាស់កម្តៅ) ដើម្បី​​វាស់​ប្រវែង​​​តុ គ្រូ​របស់​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ នៅ​ក្នុង​ការ​​បង្រៀន​អស់​រយៈពេល​១៥​ឆ្នាំ លោកដេវ(Dave)​បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​សៅ​ និង​គួរ​ភ្ញាក់​ផ្អើល​ជា​ច្រើន ។​​ ប៉ុន្តែ គាត់​នៅ​តែ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​មាន​សិស្ស​ម្នាក់​ អាច​ឡើង​ថ្នាក់ ចូល​ដល់​កម្រិត​វិទ្យាល័យបាន​​ ដោយ​មិន​​អាច​ដឹង​​អំពី​ភាព​ខុស​គ្នា​​រវាង​បន្ទាត់ និង​ទែ​ម៉ូមែត្រ ។​

នៅ​ពេល​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់ បាន​ប្រាប់​ខ្ញុំ​អំពី​រឿង​នេះ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ម្នាក់​នោះ និង​សិស្ស​ដទៃ​ទៀត ដែល​មាន​លក្ខណៈ​ដូច​ជា​គាត់​ដែរ គឺ​ចំពោះ​អ្នក​ដែល​មាន​ភាព​អន់​ថយ​​យ៉ាង​​ខ្លាំង នៅ​ក្នុង​ការ​អប់រំ ។​ ពួក​គេ​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន ដោយសារ​ពួក​គេ​មិន​ទាន់​​ចេះ​មេរៀន​មូល​ដ្ឋាន នៃ​ការ​រស់​នៅ​ជា​ប្រចាំថ្ងៃ ។​

បន្ទាប់​មក ខ្ញុំ​មាន​ការ​ជញ្ជឹង​គិត​ ដោយ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​មានពេល​ដែល​យើង​​ក៏​បាន​​ធ្វើ​​ខុស​​​ដូច​ពួក​​គេ​​​ដែរ​ទេ​​ឬ​អី? គឺ​នៅ​ពេ​ល​យើ​ងប្រើ​ឧបករណ៍​ខុស ដើម្បី​វាស់​ស្ទង់​វិញ្ញាណ ។​ ឧទាហរណ៍ តើ​យើង​ធ្លាប់​​បាន​សន្និដ្ឋាន​ថា ព្រះវិហារ​ដែល​មាន​ធនធាន​ច្រើន​បំផុត គឺ​ជា​ព្រះ​វិហារ​ដែល​មាន​ពរ​បំផុត​ទេ​ឬ​អី? តើ​​យើង​​ធ្លាប់​​គិត​​ថា គ្រូ​​អធិប្បា​យ​​ដែល​​មា​ន​ប្រជា​ប្រិយ​ភាព គឺជា​គ្រូ​គង្វាល​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ ខ្លាំង​ជាង​គ្រូ​គង្វាល​ដែល​មាន​ពួកជំ​នុំតិ​ចជាង​ទេ​ឬ​អី?

ដើម្បី​ឲ្យ​យើង​អាច​វាស់​ស្ទង់​ស្ថាន​ភាព​ខាង​វិញ្ញាណ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​វ៉ាស់​ស្ទង់​មើល​គុណ​ភាព​នៃ​ជីវិ​ត​របស់​យើង ដើម្បី​ឲ្យ​បាន​ដឹង ថា​តើយើ​ង​មាន​ចិត្ត​សុភាព ស្លូត​បូត​គ្រប់​ជំពូក​ឬ​ក៏​អត់​(អេភេសូរ ៤:២)។ ​“ការដែល​យើង​​ចេះ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយស្រឡាញ់”(ខ.២) គឺ​ជា​សញ្ញា​​បញ្ជាក់​​ថា យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ ដែល​ព្រះ​បាន​ដាក់​ឲ្យ​យើង​ហើយ ដែល​មានដូចជា : “ភាព​​ពេញ​ ……

ការមិនបានលត់ដំ

យើង​មាន​ទី​លំនៅ ក្នុង​តំបន់​ព្រៃ ដូចនេះ យើង​មិន​សូវ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន នៅ​ក្នុង​រដូវ​ក្តៅ​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចូល​ចិត្ត​ផ្លែ​ប៉េង​ប៉ោះ​ស្រស់​ ដូចនេះ ខ្ញុំ​ក៏​បា​ន​​សម្រេច​ចិត្ត​ដាំ​ដើម​ប៉េង​ប៉ោះ ក្នុង​ផើង នៅ​កន្លែង​មួយ​ចំនួន ដែល​មាន​ពន្លឺ​ថ្ងៃ​ច្រើន ។

ដើម​ប៉េង​បោះ​ទាំង​នោះ​ក៏​បាន​ចាប់​ផើ្តម​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ។​ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ពេល​ដែល​ខ្ញុំបាន​​ដឹង​ថា ពួក​វា​ដុះ​លឿ​ន គឺ​ដោយ​សារ​ពួក​វា​ខំ​ប្រឹង​លូត​ទៅ​រក​ពន្លឺ​ថ្ងៃ ដែល​មាន​កំណត់ ។​ ក្រោយ​មក ​ខ្ញុំ​បាន​ដឹង​ថា ដើម​ទាំង​នោះ​កំពុង​មាន​​បញ្ហា ព្រោះ​តួរ​ដើម​ប៉េង​ប៉ោះ​ទាំង​នោះ មាន​ទម្ងន់​ធ្ងន់​ពេក បាន​ជា​មិន​អាច​ទប់​ខ្លួន​មិន​​បាន​ទៀត​ឡើយ ។​ ខ្ញុំ​ក៏​រក​បាន​បង្គោល​សម្រាប់​ចង​ផ្អោប ។​ ខ្ញុំ​ក៏​លើក​តួរ​ដើម​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ចង​ផ្អោប​នឹង​បង្គោល​ដើម្បី​ឲ្យ​វា​​ឈរ​ត្រង់ ។​ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ធ្វើ​ថ្មម​ៗ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បាន​ធ្វើ​ឲ្យ​បាក់​ដើម​ប៉េង​បោះមួយ​ដើម ដែល​ត្រកួញ​ចូល​គ្នា នៅ​ពេល​ខ្ញុំ​ព្យាយាម​ពត់​វា​ឲ្យ​ឈរ​ត្រង់ ។​

ការនេះ​បាន​ក្រើន​រំឭក​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា គេ​ត្រូវ​ចាប់​ផ្តើម​​ធ្វើ​ការ​​លត់​​ដំ​​ មុន​​ពេល​ដែល​លក្ខណៈ សម្បត្តិ​មាន​​ភាព​​បត់​បែន ឬ​វៀច​វេ ។​

លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ មាន​កូន​ប្រុស​ពីរ​នាក់ ដែល​គាត់​មិន​បាន​លត់​ដំ​ពី​មុ​ន​មក ។ ​នៅ​ពេល​ភាព​ទុច្ចរិត​របស់​ពួក​គេ​មាន​ភាព​អាក្រក់​យ៉ាង​ខ្លាំង គាត់​មិន​អាច​ធ្វើ​ព្រងើយ​ទៀត​ឡើយ បាន​ជា​គាត់​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​ដោយ​សុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះ​ជា​យ៉ាងណា​​ក៏​ដោយ ការ​នោះ​គឺ​ហួស​ពេល​ទៅ​ហើយ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីផ​ល​វិបាក ដែល​ពួក​គេ​ត្រូវ​ទទួល ដោយ​បន្ទូល​ថា “អញ​នឹង​ជំនុំជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ…

សេចក្តីសន្យាដែលអ្នកអាចពឹងផ្អែកបាន

បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក រដ្ឋាភិបាល​អាមេរិក បាន​អនុម័ត​​​ច្បាប់​កាន់​​តែ​​តឹង​រឹង​ជាង​មុន ដើម្បី​ការពារ​ប្រជា​ជន ឲ្យ​រួច​ពី​ការ​អនុវត្តន៍​នៃ​ធនាគា ដែល​​មិន​អាច​ទុក​ចិត្ត​បាន ។​ ធនាគា​ទាំ​ង​ឡាយ​ត្រូវ​ឆ្លើយ​​តប​ ចំពោះ​​ច្បាប់​​នេះ ដោយ​​ធ្វើ​ការ​កែ​សម្រួល​គោល​ការណ៍​មួយ​ចំនួន​របស់​ខ្លួន។​ ធនាគា​របស់​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​​ម​ក​ខ្ញុំ ដើម្បី​​បញ្ជាក់​អំពីការកែសម្រួលនោះ។​ នៅ​ពេល​ខ្ញុំ​អាន​សំបុត្រ​នោះ​ចប់ ខ្ញុំ​មិន​សូវ​បាន​ទទួលនូវ​​ចម្លើយ​ទេ ផ្ទុយ​ទៅ​​វិញ ខ្ញុំ​មាន​សំណួរ​កាន់​តែ​ច្រើន ។​ ក្នុង​សំបុត្រ​នោះ មានប្រើ​​ពាក្យ​ “យើង​ខ្ញុំ​ប្រហែល​ជា”​ និង​ពាក្យ “អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ខ្ញុំ” ដែល​ពាក្យ​ទាំង​នេះ គឺ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ទុក​ចិត្ត​បាន​ឡើយ!

ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ដក​ស្រង់​ជា​ច្រើន​ដងពីព្រះ​​បន្ទូលព្រះ នូវ​ពាក្យ “អញនឹង” ។​ ព្រះ​បាន​សន្យា​ចំពោះ​ស្តេច​​ដាវីឌ​​ថា “នោះ​អញ​នឹង ​តាំង​ពូជពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយរាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង ​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង ​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ”(២​សាំយ៉ូអែល ៧:១២-១៣)។ គ្មាន​អ្វី​ដែល​មិន​ច្បាស់​លាស់ នៅ​ក្នុង​ព្រះ​បន្ទូល​​ទាំង​នោះ​ឡើយ ។​ ដោយ​សារ​ស្តេច​សាឡូម៉ូន​ បាន​ទទួល​ស្គាល់​ភា​ព​ស្មោះ​ត្រង់​របស់​ព្រះ ចំពោះ​ព្រះ​បន្ទូល​សន្យា​ នោះ​​ទ្រង់​ក៏​បាន​អធិស្ឋាន នៅ​ពេល​សម្ភោធ​ព្រះ​វិហារ​ថា “ទ្រង់​បាន​រក្សា​សេចក្តី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ ទ្រង់​បាន​មាន​ព្រះបន្ទូល​ដោយ​ព្រះឱស្ឋ​ទ្រង់ ហើយ​សម្រេច​​សេចក្តី​នោះ ដោយ​ព្រះហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ”(២របាក្សត្រ ៦:១៥)។​ ជា​ច្រើន​សតវត្សរ៍ក្រោមមក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ថា…

ការអធិស្ឋានដែលគ្មានការពិចារណា

ជួន​កាល ខ្ញុំ​មាន​ការ​ខ្មាសអៀន​ចំពោះ​ សេចក្តី​អធិស្ឋាន​របស់​ខ្លួន​ឯង ។​ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ប្រើ​​ឃ្លា​​ដ​ដែ​ល​​ៗ ដែ​ល​​ដូច​​ជា​​ការ​​សន្ទា​​ឲ្យ​​​តែ​​រួច​ពី​មាត់ ជា​ជាង​ការ​ប្រកប​ទាក់​ទង ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ស្និទ្ធ​សា្នល ។​ ខ្ញុំ​យល់​ថា មាន​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ គឺ​ឃ្លា​ថា “ព្រះ​អម្ចាស់​អើយ សូម​គង់​នៅ​​ជាប់​ជា​មួយ​ទូល​បង្គំ”។​ ក្នុង​ព្រះ​គម្ពីរ ព្រះ​អម្ចាស់​បាន​សន្យា​ហើយ​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ។​

ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្តី​សន្យា​នេះ ដល់​លោក​យ៉ូស្វេ គឺ​មុន​ពេល​គាត់​ហៀប​នឹង​ដឹក​នាំ​ពួក​អ៊ីស្រា​អែល ចូល​ទឹក​ដី​សន្យា(យ៉ូស្វេ ១:៥)។ ក្រោយ​មក​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់ថា ព្រះ​ទ្រង់​បាន​ប្រទាន​​សេចក្តី​សន្យា​នេះ ដល់​អ្នក​ជឿ​គ្រប់​រូប​ផង​ដែរ គឺ​ដូច​ដែល​មាន​ចែង​ថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(១៣:៥)។ បរិបទ​នៃ​បទ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​វត្ត​មាន​របស់​ព្រះ ចម្រើន​កម្លាំង​ឲ្យ​យើង​អាច​អនុវត្ត​តាម​បំណង​ព្រះ​ទ័យ​ទ្រង់ គឺ​មិន​មែនធ្វើ​​តាម​បំណង​ចិត្ត​របស់​យើង ដូចដែលមាន​​ជា​ទូទៅ ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំនោះឡើយ​ ។​

យក​ល្អ ខ្ញុំ​ប្រហែល​ជា​ត្រូ​វ​អធិស្ឋាន​យ៉ាង​ដូច​នេះ​វិញ​ថា “ព្រះ​អម្ចាស់​អើយ សូម​អរ​ព្រះ​គុណ​ទ្រង់ ចំពោះ​ព្រះ​វិញ្ញាណ​​ទ្រង់​ដែល​​​​គង់​​សណ្ឋិត​​ និង​​សព្វ​​ព្រះ​​ទ័យ​នឹង​ដឹក​នាំ​ទូ​ល​បង្គំ តាម​ផ្លូវ​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ទៅ ។​ សូម​កុំ​ឲ្យ​ទូល​បង្គំ​នាំ​ទ្រង់​ទៅ​កន្លែង​ដែល​ទូល​បង្គំ​ចង់​ទៅ​ឡើយ ។​ សូម​កុំ​តាម​បំណង​ចិត្ត​របស់​ទូល​បង្គំ​ ឡើយ តែ​សូម​ឲ្យ​ទូល​បង្គំ​បន្ទាប​ខ្លួន​ចុះ​ចូល​នឹង​បំណង​ព្រះ​ទ័យ​ទ្រង់​វិញ”។

ការណា​​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ​ទោះ​បី​ជា​យើង​មិន​បាន​សូម​ឲ្យ​ទ្រង់​គង់​នៅ​ជាប់​នឹង​យើង​ក៏ដោយ ។ បើ​សិន​ជា​យើងមិន​​ បាន​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ទេ យើង​ត្រូវ​លន់​តួ​បាប…

សំណូក

កំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស ប្តី​ខ្ញុំ​គាត់​សំគាល់​ថាផ្លូវ​ក្រាល​កៅ​ស៊ូ​មាន​ស្នាម​ពៀច​ជា​ខ្លាំង។ ពេល​គាត់សួរ​អំ​ពី​វា អ្នក​បើក​ឡាន​ពន្យល់​ថា​ វា​បណ្តាល​មក​ពី​កង់​ឡានដឹក​ទំនិញ​ខុស​ច្បាប់ លើស​ទំងន់។ ពេល​ប៉ូលីស​ឃាត់ អ្នក​បើក​បរ​សូក​លុយ​ ដើម្បី​ចៀស​វាង​ការ​ផាក​ពិន័យ។ អ្នក​បើកឡាន​ដឹក​ទំនិញ និង​ប៉ូលីស​នាំ​មុខ​ខាង​ហិរញ្ញ​វត្ថុ ប៉ុន្តែ អ្នក​បើក​បរ​និង​អ្នក​បង់​ពន្ធ​ផ្សេង​ទៀត បាន​ទុក​ឱ្យ​មាន​បន្ទុក​ខាង​ហិរញ្ញ​វត្ថុ​មិន​យុត្តិធម៌ ហើយ​និង​ផ្លូវ​ដែល​មិន​ស្រួល។

មិន​មែន​គ្រប់​ទាំង​សំណូក​ត្រូវ​បាន​បញ្ចេញ​ឱ្យ​​ឃើញ ខ្លះ​គឺ​ចេះប្រើ​កល​ល្បិច។ ហើយ​មិន​មែន​គ្រប់​ទាំង​សំណូក​ជា​ថវិការ។ ការ​បញ្ជោរ​ក៏​ជា​ប្រភេទ​នៃ​សំណូក ដែល​ប្រើ​ពាក្យ​ជា​ថវិកា។បើ​យើង​ធ្វើ​ទៅ​កាន់​មនុស្ស​ដទៃ ដោយ​និយាយ​អ្វី​ដែល​ល្អ​អំពីយើង វា​ក៏​ដូច​ជា​កំពុង​សូក។ ចំពោះ​ព្រះ​ជា​ម្ចាស់ គ្រប់​ប្រភេទ​នៃ​ការ​លំអៀង​គឺ​មិន​យុត្តិធម៌។ ទ្រង់​បាន​ធ្វើ​ឱ្យ​មាន​យុត្តិធម៌ មាន​លក្ខ​ខណ្ឌ​នៃ​ការ​ស្នាក់​នៅ​ទឹក​ដី​សន្យា។

ជនជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​បង្ខូច​យុត្តិធម៌ ឬ​មាន​ភាព​លំអៀង(ចោទិយកថា ១៦:១៩​-២០)។ សំណូក​ធ្វើឱ្យ​អ្នក​ផ្សេងអស់​យុត្តិធម៌ ដែល​វា​ផ្ទុយ​នឹង​ចរិត​របស់​ព្រះ​ជា​ម្ចាស់​ដែល​ទ្រង់​ជា​ព្រះ​​លើ​ទាំ​ងព្រះ និង​ម្ចាស់លើស​អស់​ទាំ​ង​ម្ចាស់ “ជា​ព្រះ​ដ៏​អស្ចារ្យ មាន​ចេស្តា និង​មាន​ឥទ្ធិ​ឫទ្ធ ដែល​មិន​លំអៀង ឬ​ទទួល​សំណូក” (១០:១៧) ពិត​ជា​អរគុណ​ព្រះ​អង្គ ដែល​ព្រះ​ជា​ម្ចាស់ចា​ត់​ទុក​យើង​ដូច​គ្នា ហើយ​ទ្រង់​ចង់​ឱ្យ​យើង​ចាត់​ទុក​អ្នក​ផ្សេង​ក៏​ដូច​គ្នា​ដែរ។ —Julie Ackerman Link

សមគ្នាឥតខ្ចោះ

វែងពេក ខ្លី​ពេក ធំ​ពេក តូច​ពេក តឹង​ពេក រលុងពេក។ ពាក្យ​ទាំង​នេះ​ពណ៌​នា​ពី​សំលៀក​បំពាក់ភាគ​ច្រើន​ដែល​ខ្ញុំ​ពាក់​ល​។ រក​សំលៀក​បំពា​ក់​ដែល​សម​ស្ទើរតែ​មិន​អាច​ទៅ​រួច។ ការ​ស្វែង​រ​កព្រះ​វិហារ​ដែល​ល្អ​ឥ​ត​ខ្ជោះ​ក៏មាន​បញ្ហា​នេះ​ដែរ។ គ្រប់​ព្រះ​វិហា​រ​មាន​អ្វី​មួយ​ចំនួន​ដែល​មិន​សូវ​ត្រូវ។ អំណោយ​ទាន​មិន​បាន​ត្រូវ​គេ​ទទួល​ស្គាល់។ ទេព​កោស​ល្យ​រ​បស់​យើង​មិន​ត្រូវ​បា​នគេ​ឱ្យ​តំលៃ។ ញ្ញាណ​នៃ​ការ​ដឹង​យើង​ត្រូវ​បាន​គេយ​ល់ច្រឡំ។ អត្ត​ចរិត​ខ្លះ ជំនឿ​ខ្លះ មនុស្ស​ខ្លះ ឬ​ទំលាប់​ខ្លះ ធ្វើ​ឱ្យ​យើង​មិន​សូវ​ស្រួល។ យើង​មាន​អារម្មណ៍​ថា​ យើង​​មិ​នអាច​ចុះ​ក្នុង​ចំណោម។ យើង​ពុះពារ​រក​កន្លែង​ត្រូវ​នឹង​យើង។ ទោះ​បី​ជា​យ៉ាង​ណា យើ​​ង​ដឹងថា​ ព្រះ​ជា​ម្ចាស់​ចង់​ឱ្យ​យើ​ងសំរ​បចូល​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ុល​និយាយ​ថា “ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើងក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ ដោយ​នូវ​ព្រះ​វិញ្ញាណ ”​(អេភេសូរ ២៣:២២)។ អ្នកជឿ​ក្នុង​ព្រះ​វិហារ​សព្វ​ថ្ងៃ ដូច​ព្រះពន្លា​ក្នុង​សម័យ​លោក​ម៉ូសេ(និក្ខមនំ ២៦) ហើយ​ដូច​ជាព្រះ​វិហារ​ក្នុង​សម័យ​ស្តេច​សាឡូម៉ូន(១ពង្សាវដារក្សត្រ ៦:១-១៤) គឺ​ជា​ដំណាក់​រប​ស់ព្រះ​ជា​ម្ចាស់​លើ​ផែន​ដី។ ព្រះ​ជា​ម្ចាស់​ចង់​ឱ្យ​ចូល​សំរ​បគ្នា ដើម្បី​កុំ​ឱ្យ​មាន​ការ​បែង​ចែក​ក្នុងក្រុម​ជំនុំ​ព្រះ​ជា​ម្ចាស់។ ការ​នេះ​មាន​ន័យ​ថា យើង​ដែល​ជាប្លុក​អគារ គឺ​ត្រូវ​រួប​រួ​ម​គ្នាឱ្យ​​ស​មឥត​ខ្ចោះ​ក្នុង​គំនិត​ដូច​គ្នា និង​ក្នុង​ការ​វិនិច្ឆ័យដូ​ច​គ្នា”(១កូរិន​ថូស ១:១០)។ គ្មាន​ព្រះ​វិហា​រ​ណា​នឹង​ល្អឥត​ខ្ចោះ​ទេ ប៉ុន្តែ យើង​អាច​ធ្វើ​ការ​រួប​រួម​គ្នា​ ឱ្យឥ​ត​ខ្ចោះ។ —Julie Ackerman Link